Register Already an agent ? Login

៣ចំណុចអាចឲ្យអ្នកក្លាយខ្លួនជាអ្នកវិនិយោគអចលនទ្រព្យទោះបីកំពុងធ្វើការឲ្យគេ

ការឆ្លៀតពេលក្នុងការវិនិយោគ ខណៈដែលលោកអ្នកជាបុគ្គលិកធ្វើការឲ្យស្ថាប័នក្រុមហ៊ុន វាជារឿងដ៏ល្អ ព្រោះវាមិនគ្រាន់តែជួយបន្ថែមក្នុងការរកប្រាក់ចំណូលតែប៉ុណ្ណោះទេ តែវាថែមទាំងអាចជួយលោកកាន់តែឆ្លៀតវ័យក្នុងការធ្វើមុខជំនួញផងដែរ។

ខាងក្រោមនេះ ជាវិធីសាស្ត្រដែលអាចឲ្យអ្នកយកទៅអនុវត្តន៍ដើម្បី ចេញវិនិយោគបាន 

១. យកទ្រព្យទិញទ្រព្យ

ប្រសិនបើលោកអ្នក មិនមានលុយដុលក្នុងដៃទាំងស្រុងហើយចង់វិនិយោគលើវិស័យអចលនទ្រព្យ លោកអ្ន្កកគួរពិចារណាលើការប្រើប្រាស់ប្រាក់ម្ចី។ ជាទូទៅនៅប្រទេសកម្ពុជា ដើម្បីអាចខ្ចីលុយពីធនាគារបាន អតិថិជនតម្រូវឲ្យមានប្រាក់មួយភាគដើម្បីអាចប្រើប្រាស់កម្ចីនោះបាន។ ប្រសិនបើអ្នកមានប្រាក់មួយភាគនោះ អ្នកនឹងអាចខ្ចីប្រាក់ពីធនាគារដើម្បីបង្គ្រប់ទិញ និងបង់ការប្រាក់ជាមួយនឹងប្រាក់ខែរបស់អ្នកបាន។ អ្វីដែលជាចំនុចសំខាន់ត្រង់ចំនុចនេះគឺថា ដើម្បីជោគជ័យអ្នកត្រូវចេះមើលទ្រព្យដែលបម្រុងនឹងវិនិយោគ ថាតើ់វាអាចនឹងហុចផលកម្រិតណា មុននឹងសម្រេចចិត្តប្រើប្រាស់កម្ចីមកវិនិយោគ។

២. រកដៃគូរ

ប្រសិនបើលោកអ្នកមានចំណេះដឹងគ្រាប់គ្រាន់ជុំវិញវិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុទេនោះ លោកអ្នកអាចស្វែងរកដៃគូរណាដែលមានជំនាញនេះមកចូលហ៊ុនជាមួយគ្នា។ ចូរប្រើប្រាស់ជំនាញក្នុងការទំនាក់ទំនងរបស់អ្នក ដើម្បីស្វែងរកដៃគូរម្នាក់ដែលអាចបំពេញចន្លោះខ្វះខាតក្នុងុយុទ្ធសាស្រ្តននេះ។ ក៏ប៉ុន្តែ លោកអ្នកត្រូវមានអ្នកដឹងឭ ឬមានការចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរឲ្យច្បាស់លាស់តាមរយៈផ្លូវច្បាប់ ដើម្បីចៀសវាងហានិភ័យទៅថ្ងៃក្រោយ។

៣. ប្រើប្រាស់គម្រោងជួល

ការប្រើ់ប្រាស់គម្រោងជួល គឺជាយុទ្ធសាស្ត្រមួយ ដែលប្រើក្នុងការទិញអចលនទ្រព្យ ពីម្ចាស់អចលនទ្រព្យដោយមិនទទួលបានសិទ្ធិជម្ចាស់អចលនទ្រព្យជាផ្លូវការទេ។ ក្នុងនោះ អ្នកវិនិយោគលើអចលនទ្រព្យត្រូវចុះហត្ថលេខាជួលរយៈពេលវែងជាមួយម្ចាស់អចលនទ្រព្យ ក៏ដូចជាចុះហត្ថលេខាទិញអចលនទ្រព្យនោះក្នុងតម្លៃច្បាស់លាស់នារយៈអនាគតមួយ។ ម្យ៉ាងវិញទៀត ម្ចាស់អចលនទ្រព្យមិនត្រូវបានអនុញ្ញាតឲ្យលក់អចលនទ្រព្យនោះទេ រហូតដល់ការកំណត់ដែលបានចារក្នុងកិច្ចសន្យា ហើយអ្នកវិនិយោគក៏ត្រូវត្រៀមប្រាក់ ដើម្បីទិញអចលនទ្រព្យក្នុងពេលអនាគតផងដែរ។

ប្រភព : Bee