Register Already an agent ? Login

CDC បានអនុម័តគម្រោងវិនិយោគជិត ៣០គម្រោង មានទឹកប្រាកជិត ២០០លានដុល្លារ ២ខែឆ្នាំ២០២៣

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​ឱ្យ​វិនិយោគចំនួន២៧ ​ទុន​វិ​និ​​យោគ​សរុប ១៩៨.២​លាន​ដុ​​ល្លារ រួមមាន៖ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ស្បែកជើង​ កាបូប​ សម្ភារ​កីឡា​ សម្ភារ​កា​រិ​យា​​ល័យ​ អំពូល​ភ្លើង​ ឧបករណ៍​អគ្គិសនី, កេស​កា​តុង និង​សង្ហារិម។

គិត​ត្រឹម​ចុងឆ្នាំ ​២០២១ ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប ៤១​ ពាន់​លាន​ដុល្លារ កើនឡើង ១១,២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ បើតាមធនាគារជាតិ​នៃ​កម្ពុជា។

ធនាគារជាតិ​នៃ​កម្ពុជា បានបន្តថា ក្នុងនោះ​វិស័យ​ហិរញ្ញវត្ថុ មាន​ចំនួន ៩,៤​ពាន់​លាន​ដុល្លារ ស្មើនឹង ២២,៩%​, កម្មន្តសាល ៨,៥​ពាន់​លាន​ដុល្លារ ស្មើ ២០,៨%​, អចលន​​ទ្រព្យ ៤,៩ពាន់​លាន​ដុល្លារ ស្មើ ១២​%​, សណ្ឋាគារ និង​ភោជនីយ​ដ្ឋា​ន ៤,៤ ពាន់​លាន​ដុល្លារ ស្មើ ១០,៧%​, កសិកម្ម ៤,២​លាន​ដុល្លារ ស្មើ ១០,៣%​, អគ្គិសនី ២,៦​ពាន់​លាន​ដុល្លារ ស្មើ ៦,២%​, សំណង់ ១,៦​ពាន់​លាន​ដុល្លារ ស្មើ ៤,១% និង​ផ្នែក​ផ្សេងៗ​ ៥,៣ពាន់​លាន​ដុល្លារ ស្មើ ១៣%។

បច្ចុប្បន្ន​មាន​អ្នកវិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​កាន់តែច្រើន​បានបង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​កា​រវិ​និ​យោគ​នៅ​កម្ពុជា ខណៈ​ការវិនិយោគ​នៅទីនេះ​មាន​លក្ខណៈ​អំណោយផល​ទាំង​កត្តា​ខាងក្នុង និង​ខាងក្រៅ​។ បើតាម លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាបាន​ប្រាប់ ​ភ្នំពេញប៉ុស្តិ៍ បានបន្តថា កត្តា​ខាងក្នុង​សំដៅ​ដល់​វិធានការ និង​ច្បាប់​នានា​ដែល​រដ្ឋាភិបាល​បានធ្វើ​បច្ចុប្បន្ន​ភាព និង​បង្កើត​ថ្មីៗ​ក្នុងន័យ​លើក​ទឹក​ចិត្ត​ឱ្យ​វិនិយោគិន​ចូលមក​បណ្ដាក់ទុន​ផ្ទាល់​នៅ​កម្ពុជា ស្របពេល​កម្ពុជា​ជា​ប្រទេស​មាន​លក្ខខណ្ឌ​ភូមិសាស្ត្រ​ល្អ​​ប្រសើរ និង​ជា​ប្រទេស​មាន​កម្លាំង​ពល​​កម្ម​ជំនាញ​វ័យក្មេង​ច្រើន​។

ចំណែក​កត្តា​ខាងក្រៅ គឺ​កម្ពុជា​ក្រៅពី​មាន​ទំនាក់ទំនង​ទីផ្សារ​ល្អជា​មួយ​ប្រ​ទេស​ជាច្រើន កម្ពុជា​ក៏មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី​ជាមួយ​ប្រទេស​ជាច្រើន ដែល​កិច្ច​ព្រម​ព្រៀង​នេះ​បានផ្តល់​លក្ខខណ្ឌ​ពិសេស​ផ្នែក​ពន្ធគយ​សម្រាប់​ទំនិញ​នាំ​ចេញពី​ប្រទេស​កម្ពុជា​។​ បើតាមការបន្តរបស់ លោក លឹម ហេង។

​បើតាមភ្នំពេញប៉ុស្តិ៍ បានស្រងសំដី លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភា​​កម្ពុជាថា នៅពេល​ប្រទេសមួយ​មាន​ស្ថិរភាព​នយោបាយ​ល្អប្រសើរ ទីផ្សារ​នាំចេញ​ធំ​ទូលាយ និង​មាន​ពលកម្ម​សម្បូរបែប គឺជា​សក្តានុពល​ដ៏​ខ្លាំង​ក្នុងការ​ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកវិនិយោគ​ឱ្យមកបណ្ដាក់ទុន​។ ការខិតខំ​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឱ្យ​កាន់តែ​ល្អ និង​សម្បូរបែប គឺជា​ផ្នែក​មួយ​ធ្វើឱ្យ​អ្នកវិនិយោគ​សម្រេចចិត្ត​មក​បើក​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា​។

លោក ​ហុង វណ្ណៈ បានបន្តថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ត្រូវបាន​រំពឹងថា នឹងមាន​សម្ទុះ​កាន់តែខ្លាំង​ចាប់​ពី​ពេលនេះ​តទៅ ព្រោះ​ក្រៅពី​ទទួល​​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល GSP ពី​អាមេរិក និង EBA ពី​សហភាព​អឺរ៉ុប បច្ចុប្បន្ន​កម្ពុជា​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​ប្រទេស​ចិន កូរ៉េខាងត្បូង និង​កិច្ចព្រមព្រៀង RCEP ដែលមាន​ប្រទេស១៥​ជា​សមាជិក​។​

នៅក្នុង​ឆ្នាំ​២០២២ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ចំនួន ៥២,៤២៤.៥៣៩​លាន​ដុល្លារ កើនឡើង ៩,២​% ​ធៀប​នឹង​ឆ្នាំ​២០២១​។ ក្នុងនោះ​ កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ២២,៤៨២.៩៣៧លាន​ដុល្លារ កើន ១៦,៤% និង​ទំនិញ​ដែល​កម្ពុជា​នាំចូល មាន​ចំនួន ២៩,៩៤១.៦០២​លាន​ដុល្លារ កើន ៤,៣%​។​ បើតាមបាយការណ៍​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)