Register Already an agent ? Login

រដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយថវិកាជិត ១លានដុល្លារ ក្នុងវិស័យសុខាភិបាលកម្ពុជា នៃបរិបទជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជិត ១លានដុល្លារ ដល់កម្ពុជា នឹងត្រូវដកចេញពីថវិកាសរុបចំនួន ៣៦,៩លានដុល្លារ ដែលផ្ដល់ទៅយូនីសេហ្វប្រចាំតំបន់អាំស៊ីបូព៌ា ដើម្បីកែលម្អការគ្រប់គ្រប់គ្រងប្រព័ន្ធត្រជាក់ទុកដាក់វ៉ាក់សាំងក្នុងប្រទេសចំនួន ១២ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ បើតាមការប្រកាសព័ត៌មានរបស់ ស្ថានទូតជប៉ុនថ្ងៃទី១ ខែមាសា ឆ្នាំ២០២១។

 នៅក្នុងសេសក្ដីប្រព័ត៌មានស្ថានជប៉ុន បានបញ្ជាក់ថា «ថិវកាដែលផ្ដល់ជិត ១លានដុល្លារ ដើម្បីគាំទ្រររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩។ ជាពិសេសដើម្បីបង្កើន សមត្ថភាពនៃប្រព័ន្ធត្រជាក់តាម រយៈការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយដឹកជញ្ជូន និងផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាល»។

សមត្ថភាពនៃប្រព័ន្ធត្រជាក់មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ដឹកជញ្ជូនវ៉ាក់សាំង ដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ ដើម្បីរក្សាប្រសិទ្ធភាព រាប់បញ្ចូលទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។ បើតាមការបន្តរបស់ ស្ថានទូតជប៉ុន បានរម្លឹកថា កាលពីខែធ្នូ ឆ្នាំ២០២០ ជាផ្នែកមួយនៃការៀបចំសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង រដ្ឋាភិបាលកម្ពុជា និងយួនីសេហ្វ ហើយនិងដៃគូដទៃទៀតបានវាយតម្លៃសមត្ថភាពនៃប្រព័ន្ធត្រជាក់ សម្រាប់ទុកដាក់វ៉ាក់សាំងរបស់ប្រទេស។

ដូច្នេះថវិកាជំនួយនេះ នឹងបង្កើនសមត្ថភាពនៃន្រព័ន្ធសុខាភិបាលប្រទសកម្ពុជា ខណៈដែលប្រទេសនេះ នឹងចាប់ផ្ដើមអនុវត្តកម្មវិធីចាក់វ៉ាក់សាំងរហ័ស និងត្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវិត្តិសាស្រ្ត។ បើតាមការលើកឡើងរស់ស្ថានទូត បានបន្តថា សំខាន់ណាស់ដែលយើងត្រូវធានាថា ការចែកវ៉ាក់សាំងកូវីដ-១៩ នឹងមិនដាក់បន្ទុកធ្ងន់ធ្ងរពេកមកលើសមត្ថភាពបច្ចុប្បន្ន ដែលបង្កឱ្យមានការរំខានដល់សេវាផ្ដល់ថ្នាំបង្ការសម្រាប់កុមារ ហើយក្នុងពេលជាមួយគ្នា ត្រូវពង្រឹហសមត្ថភាពនៃប្រព័ន្ធសុខាភិបាលដែលមានស្រាប់ដើម្បីឱ្យកម្ពុជានៅតែទទួលបានប្រយោជន៍ ក្រោយចប់ការរាត្បាតជំងឺសកលនេះ។

ការធានាឱ្យទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌ និងការបែងចែងវ៉ាក់ឱ្យបានឆាប់រហ័សគឺជាចំណោទរួមមួយរសប់សហគមន៍អន្តរជាតិ​ ក្នុងការឈនទៅសម្រេចគោលដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅល់ភពផែនដីទាំងមូល។ បើតាមការលើកឡើងបន្តទៀតរបស់របស់ស្ថានទូត ថា ដើម្បីរួមចំណេកដលើការសម្រេចគោលដៅនេះ ប្រទេសជប៉ុន បានផ្ដល់ចំនួនថវិកាចំនួន ២០០លានដុល្លារ​ ដល COVAX​ ដែលជាំយន្តការអន្តរជាតិដឹកនបាំដោយ  Gavi CEPI អង្គការសុខភាពពីភពលោក និងយូនីសេហ្វ ដើម្បីពន្លឿនការផ្ដល់វ៉ាក់សាំងប្រកបសោយសមធម៌ក្នុងប្រទែសកំពុងអភិវឌ្ឍ។

ការផ្តល់វ៉ាក់សាំង គឺមានសារៈសំខាន់ដូចគ្នាទៅនឹងវ៉ាក់សាំងដែរ។ រដ្ឋាភិបាលជប៉ុន ប្តេជ្ញាជួយកែលម្អកម្មវិធីផ្តល់វ៉ាក់សាំងនៅទូទាំងប្រទេស កំពុងអភិវឌ្ឍន៍។ បទពិសោធន៍ ច្រើនឆ្នាំរបស់យូនីសេហ្វក្នុងកិច្ចសហការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីផ្តល់ថ្នាំបង្ការ គឺជាហេតុផលដែលធ្វើឱ្យយើងមានទំនុកចិត្តទាំងស្រុងថា ជំនួយថវិកានេះ ពិតជានឹងសម្រេចបាននូវផលជាវិជ្ជមានយ៉ាងធំ ។ យើងនឹងបន្តសហការជាមួយយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ពេលដែលយើងអាចនិយាយបានយ៉ាង ពិតប្រាកដថា យើងពិតជាបានទប់ស្កាត់ទាំងស្រុង និងធូរស្បើយមកវិញ ពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ បើតាមប្រសាសន៍របស់ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់នៅក្នុងពិភពលោក យូនីសេហ្វ ត្រូវបានជ្រើសរើសឱ្យធ្វើជាស្ថាប័នដឹកនាំកិច្ចលទ្ធកម្ម និងការផ្គត់ផ្គង់សម្រាប់យន្តការកូរ៉ាក់។ បើតាមការបញ្ជាក់របស់ លោក ​ទូតជប៉ុន។

យើងសូមសម្តែងនូវការដឹងគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រដល់កម្ពុជា ក្នុងពេលដ៏ចាំបាច់នេះ ជាពិសេស ខណៈចំនួនករណីកូវីដ-១៩កំពុងកើនឡើង។ ការរាតត្បាតជាសកលពុំស្គាល់ព្រំដែននោះ ឡើយ ហើយវ៉ាក់សាំងត្រូវតែ បានទៅដល់មនុស្សដែលងាយឆ្លងវីរុសនេះជាងគេ និងមុនគេ។ បើតាមប្រសាសន៍របស់ លោកស្រី ហ្វ័រហ្គ ឲ្យូហ្សិថ (Foroogh Foyouzat) តំណាងយូនីសេហ្វប្រចាំកម្ពុជា៕

ដោយ៖ Moeun Dyna