Register Already an agent ? Login

អ្នកជំនាញ៖ វិស័យអចលនទ្រព្យកម្ពុជានឹងត្រឡប់មករកសភាពដើមវិញ នៅឆ្នាំ២០២១

ភ្នំពេញ៖ បើទោះបីជាមានការញាំញ៉ីដោយបញ្ហាកូវីដយ៉ាងណាក្តី កីមិនទាន់មានការគំរាមកំហែងធ្ងន់ធ្ងរ ដែលធ្វើឱ្យរង្គោះរង្គើដល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឡើយ។ បើតាមការអះអាងរបស់អ្នកជំនាញអចលនទ្រព្យ បន្តថា ការវិនិយោគនិងបណ្តាញទីផ្សារនៅតែបន្តដោយសារតែមានដៃគូខាងក្នុងប្រទេសនៅឈរយ៉ាងរឹងមាំក្នុងការជំនួសមុខឱ្យដៃគូបរទេស ដែលពួកគេមិនបានមកព្រោះវិបត្តិកូវីដ-១៩។

វិស័យអចលនទ្រព្យកម្ពុជា បច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស ដោយសារការអូសបន្លាយពេលនៃវិបត្តិកូវីដ-១៩ ប៉ុន្តែអ្នកជំនាញបានលើកឡើងថា ទីផ្សារអចលនទ្រព្យនឹងមានទីផ្សារល្អមកវិញ នៅឆ្នាំ២០២១ ដោយមិនចាំបាច់រង់ចាំរហូត ដល់ឆ្នាំ២០២២ ព្រោះដំណឹងនៃការបង្កើតវ៉ាក់សាំងសម្រាប់វិបត្តិកូវីដ-១៩ ឃើញថាមានលទ្ធផលជោគជ័យ និងប្រសិទ្ធភាពផងដែរ។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានបន្តទៀតថា ស្ថិតនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២០នេះ ទោះជាមានភាពប្រឈមទៅនឹងវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងគំរាមកំហែងរាតត្បាតនៅក្នុងសហគមន៍នៅពេលនេះក៏ដោយ ប៉ុន្តែតម្លៃអចលនវត្ថុនៅលើទីផ្សារត្រូវបានប្រតិបត្តិករអះអាងបញ្ជាក់ថា នៅតែរក្សាភាពថេរ មិនមានការធ្លាក់ចុះនោះទេ បើធៀបទៅនឹងដើមឆ្នាំនេះ។

លោក បានលើទៀតថា ឆ្នាំ២០២០នេះថា ទោះជាស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងការគំរាមកំហែងពីវិបត្តិជំងឺ-១៩ ដែលកំពុងកើតមានក្ដី សម្រាប់តម្លៃអចលនវត្ថុ រួមមានទាំងផ្នែកដីធ្លី និងផ្នែកសំណង់លំនៅដ្ឋានគឺមិនមានការធ្លាក់ចុះនោះទេ លើកលែងចំពោះម្ចាស់អចលនវត្ថុមួយចំនួនតូចដែលមានបញ្ហាចរន្តសាច់ប្រាក់ ដែលត្រូវបង្ខំចិត្តលក់ក្នុងតម្លៃទាបជាងទីផ្សារ។

តម្លៃអចលនវត្ថុងាយនឹងឡើងនៅពេលដែលស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ មានសកម្មភាពនៃការអភិវឌ្ឍន៍ក្នុងវិស័យសំណង់ ប៉ុន្តែមិនងាយធ្លាក់ចុះនោះទេ គឺមានតែស្ថិតនៅក្នុងសភាពទ្រឹង ឬឡើងតិចតួចបន្ថែមទៀត ជាក់ស្ដែងជារៀងរាល់ឆ្នាំទាំងតម្លៃដី ទាំងតម្លៃសំណង់លំនៅដ្ឋាននានាតែមានកំណើនជានិច្ច។ បើតាមការលើកឡើងបន្តរបស់អ្នកជំនាញ។

អ្នកជំនាញបានអះអាងទៀតថា ការអភិវឌ្ឍន៍លំនៅឋានតម្លៃថ្លៃៗ បាននិងកំពុងរីកសាយភាយ ទៅកាន់តំបន់ជាយរាជធានីភ្នំពេញ ស្ទើរតែគ្រប់ទិសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការរីកសាយនៃការអភិវឌ្ឍន៍លំនៅឋានតម្លៃថ្លៃទៅកាន់ជាយរាជធានី ដោយសារតែតម្លៃដីនៅក្បែរៗ ឬកណ្ដាលរាជធានីមានការឡើងថ្លៃខ្ពស់ ដែលធ្វើឱ្យអ្នកវិនិយោគមិនអាចរកប្រាក់ចំណេញបាន។

លោក បានលើកបន្តទៀតថា ដូច្នេះពួកគេត្រូវការតម្លៃដីទាបល្មម ដែលអាចឱ្យពួកគេចំណេញពីការវិនិយោគ ពីព្រោះនៅក្បែរ ឬកណ្ដាលរាជធានី ក៏មិនមានដីទូលាយសម្រាប់អភិវឌ្ឍន៍ជាបុរីបានស្រួលនោះដែរ ម្យ៉ាងទៀត នៅតំបន់ជាយរាជធានីភ្នំពេញ បច្ចុប្បន្ន ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានច្រើនផងដែរ ដែលជំរុញឱ្យវិនិយោគិនងាកទៅរកតំបន់ជាយៗក្រុងសម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន។

គម្រោងលំនៅឋានតម្លៃខ្ពស់មួយចំនួនបានងាកចេញពីកណ្ដាល ឬក្បែរក្រុងទៅតំបន់អភិវឌ្ឍន៍ថ្មីមួយចំនួន ដូចជាផ្លូវជាតិលេខ៦ ដែលមានបុរីលំនៅឋានតម្លៃ រហូតដល់កន្លះលានដុល្លារ តំបន់ក្រាំងធ្នង់ដែលពីមុនគេចាត់ទុកជាវាលស្រែ ក៏មានការអភិវឌ្ឍលំនៅឋានតម្លៃ រាប់សិបម៉ឺនដុល្លារ។ បើតាមការលើកឡើងបន្ថែមរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យថា តាមផែនការមេរបស់សាលារាជធានីភ្នំពេញ ក៏ដូចជារដ្ឋាភិបាល នឹងបន្តពង្រីកក្រុងភ្នំពេញបន្តទៀត ជាក់ស្ដែងបច្ចុប្បន្ន កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នានាជាច្រើនដូចជាផ្លូវក្រវ៉ាត់ក្រុង ស្ពានអាកាស និងបណ្ដាញទឹកភ្លើងជាច្រើនទៀត។

ចំណែកឯយុទ្ធសាស្រ្តរាជរដ្ឋាភិបាលវិញ ក្នុងដំណាក់កាលដែលវិស័យទេសចរណ៍ស្ងប់ស្ងាត់ ទាំងរដ្ឋាភិបាល វិនិយោគិន នាំគ្នាសម្រុកអភិវឌ្ឍ និងកែលម្អនូវគម្រោងរួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីទ្រទ្រង់សោភ័ណភាពខេត្ត-ក្រុង បន្ទាប់ពីវិបត្តិ-១៩។ បើតាមការបន្ថែមទៀតរបស់អ្នកជំនាញដដែលថា តាម​ផែនការមេ​របស់​រាជរ​ដ្ឋា​ភិ​បាល ក៏បាន​កំណត់​ការអភិវឌ្ឍ​ជុំវិញ​រាជធានី ដូច្នេះហើយ​គ្រប់​ទិស​នៃ​រាជធានី គឺ​ត្រូវមាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់។

សម្រាប់តែដីដែលស្ថិតនៅតាមតំបន់ជាយក្រុងគឺនៅតែរក្សាតម្លៃខ្ពស់ ប្រសើនបើស្ថិតនៅជាប់ផ្លូវជាតិ ឬផ្លូវធំ មួយឡូតិ៍មានតម្លៃមិនក្រោម ២៥០០០ដុល្លារ ខណៈតម្លៃលំនៅដ្ឋានកម្រិតមធ្យមត្រូវបានដាក់លក់ចាប់ពីប្រមាណ ៧០០០០ ដុល្លារ ក្នុ១ខ្នង។ ដោយឡែកសម្រាប់ដីឡូតិ៍ដែលស្ថិតឆ្ងាយពីជាយក្រុង ឬ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ យ៉ាងហោចណាស់ក៏មានតម្លៃចាប់ពី៦០០០ដុល្លារឡើងទៅ។ បើតាមការមើលឃើញជាក់ស្ដែពីអ្នកជំនាញបានអះអាង។

លោក បញ្ជាក់ សម្រាប់តម្លៃត្រឹម២០ ឬ៣០ម៉ឺនដុល្លារ នៅតំបន់ជាយរាជធានីភ្នំពេញ បច្ចុប្បន្ន នៅមានការគាំទ្រច្រើន ពីប្រជាពលរដ្ឋ ព្រោះថាវាក៏មិនទាន់ថាឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញដែរ»៕

ដោយ៖ Moeun Dyna